




មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍
ពង្រឹងសហគមន៍តាមរយៈបច្ចេកវិទ្យា និងការច្នៃប្រឌិត
អំពីមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា មានគោលបំណងលើកកំពស់ចំណេះដឹងផ្នែកឌីជីថលនៅកម្ពុជា តាមរយៈការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ចំនួន ៥៥៨ កន្លែង។ ម.ប.ស. ត្រូវបានគេមើលឃើញថាជាមជ្ឈមណ្ឌលសម្រាប់ចំណេះដឹង និងការបណ្តុះបណ្តាលឌីជីថល ដែលបំពាក់ដោយបន្ទប់កុំព្យូទ័រ បន្ទប់បណ្តុះបណ្តាល ហាងកាហ្វេអ៊ីនធឺណិត និងការិយាល័យប្រៃសណីយ៍។ មជ្ឈមណ្ឌលទាំងនេះ ដែលត្រូវបានសាងសង់ឡើងនៅក្នុងវិទ្យាល័យទូទាំងប្រទេស ដើម្បីលើកកម្ពស់ពលរដ្ឋឌីជីថល និងកម្លាំងការងារ។ តាមរយៈការផ្តល់សេវាឌីជីថល និងការអប់រំ ក្រសួងសង្ឃឹមថាសិស្សវិទ្យាល័យទាំងអស់នឹងមានមូលដ្ឋានលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថលនៅឆ្នាំ ២០៣០។
វីដេអូ និង ការផ្សព្វផ្សាយ
សូមរីករាយជាមួយវីដេអូរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (C.T.C) របស់យើង! តាមរយៈមេរៀនដែលបានដាក់បញ្ចូល និងខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយ បានគូសបញ្ជាក់ពីកម្មវិធីប្រកបដោយភាពច្នៃប្រឌិតដែលមាននៅ C.T.C.s របស់យើងនៅតាមវិទ្យាល័យទូទាំងប្រទេស។ ចូលរួមជាមួយយើងក្នុងការលើកកម្ពស់ចំណេះដឹង និងជំនាញឌីជីថលក្នុងចំណោមសិស្ស ដោយរៀបចំពួកគេសម្រាប់យុគសម័យឌីជីថល។
នៅក្នុងវីដេអូនេះ ប្អូនៗនឹងបានជួបជាមួយអតីតសិស្សនិទ្ទេស A ផ្ទាល់ កញ្ញា សេង រ័ត្នសេដ្ឋាមុនី ដែលនឹងមកលាតត្រដាងកំហុសឆ្គងលាក់មុខទាំង ៣ យ៉ាងដែលសិស្សភាគច្រើនបានប្រព្រឹត្ត ដែលជាហេតុបណ្តាលឱ្យបាត់បង់ឱកាសមាសក្នុងការទទួលបាននិទ្ទេសល្អ ទោះបីជាខំរៀនខ្លាំងយ៉ាងណាក៏ដោយ។ បន្ថែមពីនេះ ប្អូននឹងទទួលបានឱកាសចូលរួមរៀនសូត្រក្នុងកម្មវិធី "BACII by Bamnang" ដែលនឹងផ្ដល់ជូននូវ៖ 1. យុទ្ធសាស្ត្រសិក្សា៖ គន្លឹះដោះស្រាយលំហាត់ និងការគ្រប់គ្រងពេលវេលាដែលមានប្រសិទ្ធភាពខ្ពស់ 2. គន្លឹះក្នុងការធ្វើវិញ្ញាសា៖ យល់ដឹងពីរបៀបសរសេរនិងដោះស្រាយវិញ្ញាសាដើម្បីទទួលបានពិន្ទុច្រើន និងកាត់បន្ថយកំហុសនានា 3. វគ្គតម្រង់ទិសដោយឥតគិតថ្លៃ៖ ឱកាសចូលរួមរៀនសូត្រជាមួយសិស្សច្បងដែលមានសមត្ថភាពខ្ពស់ ជាអតីតសិស្សនិទ្ទេស A និងជាបេក្ខភាពអាហារូបករណ៍ល្បីៗនៅកម្ពុជា ពីឱកាសអាហារូបករណ៍ វិធីជ្រើសរើសជំនាញ និងវិធីត្រៀមខ្លួនចូលសាកលវិទ្យាល័យជាដើម។ ឈប់រៀនទាំងប្រថុយប្រថានទៀតទៅ! មកផ្លាស់ប្តូររបៀបរៀនសូត្រ និងបង្កើតផែនការយុទ្ធសាស្ត្រដើម្បីទទួលបាននិទ្ទេស A ទាំងអស់គ្នា!
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center - ម.ប.ស.) មានមុខងារ ៤ គឺ៖ ១. បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្ដុះបណ្ដាលសិស្សានុសិស្សនៅក្នុងវិទ្យាល័យ ២. បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្ដុះបណ្ដាលបុគ្គលិកប្រតិបត្តិនិងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ ៣. ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) សម្រាប់អនុវត្ត និងជំរុញសេវាកម្មបញ្ញើប្រៃសណីយ៍គ្រប់គ្រងដោយប្រៃសណីយ៍កម្ពុជា និង ៤. សាលសាធារណៈ (Public Hall) សម្រាប់ឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍សិក្សា ប្រជុំ ឬស្រាវជ្រាវអំពីព័ត៌មានផ្សេងៗ។ គិតត្រឹមខែមីនា ឆ្នាំ២០២៦ នេះ គម្រោង ម.ប.ស. មានទីតាំងចំនួន ២១ នៅក្នុងវិទ្យាល័យនានាទូទាំងប្រទេស។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក៏មានគម្រោងក្នុងការសាងសង់ ម.ប.ស. ចំនួន ១០ទីតាំង បន្ថែមនៅក្នុងឆ្នាំនេះផងដែរ ដើម្បីជំរុញដល់ការធ្វើបរិវត្តកម្មឌីជីថលទូទាំងប្រទេស ស្របតាមផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។ #CTC #technology #posts #telecommunications #digital #MPTC #TechAdoption #CommunityTechCenter #MPTCPress #PhnomPenh #Cambodia
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍បន្តជំរុញប្រទេសកម្ពុជាឱ្យមានសង្គមឌីជីថលត្រឹមឆ្នាំ២០៣៥ តាមរយៈការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ជាង ៥៥០កន្លែង នៅក្នុងវិទ្យាល័យទូទាំងប្រទេស ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីតភ្ជាប់គម្លាតឌីជីថលរវាងជនបទ និងទីប្រជុំជន តាមរយៈការសិក្សាតាមប្រព័ន្ធអ៉ីនធឺណិតពីរាជធានីភ្នំពេញ។ ម.ប.ស. បានចូលរួមបណ្តុះបណ្តាលមូលដ្ឋានជំនាញឌីជីថលទៅកាន់សិស្សានុសិស្សលើផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យាឌីជីថល និងធានាថាការបណ្តុះបណ្តាលបំពេញតាមស្តង់ដារជាតិ និងអន្តរជាតិ ស្របតាមក្របខ័ណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (Digital Media Information Literacy Framework - DMIL)។ ក្រៅពីម៉ោងសិក្សា ម.ប.ស. មានសាលសាធារណៈបើកសម្រាប់សាធារណជនទូទៅដែលរស់នៅក្នុងតំបន់អាចរៀនជំនាញឌីជីថលជាមូលដ្ឋាន ដូចជាការប្រើប្រាស់អ៉ីនធឺណិតដើម្បីស្វែងរកព័ត៌មានទាក់ទងនឹងកសិកម្ម អាជីវកម្ម ទីផ្សារឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការថែទាំសុខភាពជាដើម។ សូមបញ្ជាក់ថា ម.ប.ស. នីមួយៗមានមុខងារសំខាន់ចំនួន ៤ គឺ បន្ទប់កុំព្យូទ័រ បន្ទប់បណ្ដុះបណ្ដាល សាលសាធារណៈ និងបុស្តិ៍ប្រៃសណីយ៍។ ម.ប.ស. ទាំងអស់ត្រូវបានបំពាក់ដោយអ៉ីនធឺណិតល្បឿនលឿន ដើម្បីជំរុញដល់សេដ្ឋកិច្ច និងសង្គមឌីជីថល និងផ្លាស់ប្ដូរពលរដ្ឋទៅជា “ពលរដ្ឋឌីជីថល”។ ចូលរួមកសាងសហគមន៍ឱ្យកាន់តែរឹងមាំ និងស្វែងយល់បន្ថែមនៅលើគេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។
ប្រតិបត្តិនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍
ម.ប.ស. មានមុខងារសំខាន់ៗចំនួនបួន សម្រាប់ប្រជាពលរដ្ឋ និងសិស្សនៅសហគមន៍ចូលប្រើប្រាស់ កុំព្យូទ័រនិង អ៊ីនធឺណិត និងសម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល និងផ្តល់សេវាប្រៃសណីយ៍ជាដើម។
ព័ត៌មាន និង ព្រឹត្តិការណ៍ថ្មីៗ
បន្តធ្វើបច្ចុប្បន្នភាពជាមួយនឹងព័ត៌មានចុងក្រោយបំផុតនៅ ម.ប.ស. ពីការផ្តល់ជូនវគ្គសិក្សាថ្មីដល់ព្រឹត្តិការណ៍សហគមន៍។

យើងខ្ញុំសូមក្រាបបង្គំថ្វាយព្រះពរ សូមព្រះអង្គទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ។
អានបន្ថែមតាមរយៈការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ជាង ៥៥០កន្លែងនៅក្នុងវិទ្យាល័យទូទាំងប្រទេស ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីតភ្ជាប់គម្លាតឌីជីថលរវាងនៅតាមជនបទ និងទីប្រជុំជន តាមរយៈការសិក្សាតាមប្រព័ន្ធអ៉ីនធឺណិតពីរាជធានីភ្នំពេញ។
អានបន្ថែមមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center - ម.ប.ស.) មានមុខងារ ៤ គឺ បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្ដុះបណ្ដាលសិស្សានុសិស្សនៅក្នុងវិទ្យាល័យ បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្ដុះបណ្ដាលបុគ្គលិកប្រតិបត្តិនិងប្រជាពលរដ្ឋក្នុងសហគមន៍ ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) សម្រាប់អនុវត្ត និងជំរុញសេវាកម្មបញ្ញើប្រៃសណីយ៍ដោយប្រៃសណីយ៍កម្ពុជា និងសាលសាធារណ ៈ (Public Hall) សម្រាប់ឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍សិក្សា ប្រជុំ ឬស្រាវជ្រាវអំពីព័ត៌មានផ្សេងៗ។
អានបន្ថែម