




មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍
ពង្រឹងសហគមន៍តាមរយៈបច្ចេកវិទ្យា និងការច្នៃប្រឌិត
អំពីមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា មានគោលបំណងលើកកំពស់ចំណេះដឹងផ្នែកឌីជីថលនៅកម្ពុជា តាមរយៈការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ចំនួន ៥៥៨ កន្លែង។ ម.ប.ស. ត្រូវបានគេមើលឃើញថាជាមជ្ឈមណ្ឌលសម្រាប់ចំណេះដឹង និងការបណ្តុះបណ្តាលឌីជីថល ដែលបំពាក់ដោយបន្ទប់កុំព្យូទ័រ បន្ទប់បណ្តុះបណ្តាល ហាងកាហ្វេអ៊ីនធឺណិត និងការិយាល័យប្រៃសណីយ៍។ មជ្ឈមណ្ឌលទាំងនេះ ដែលត្រូវបានសាងសង់ឡើងនៅក្នុងវិទ្យាល័យទូទាំងប្រទេស ដើម្បីលើកកម្ពស់ពលរដ្ឋឌីជីថល និងកម្លាំងការងារ។ តាមរយៈការផ្តល់សេវាឌីជីថល និងការអប់រំ ក្រសួងសង្ឃឹមថាសិស្សវិទ្យាល័យទាំងអស់នឹងមានមូលដ្ឋានលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថលនៅឆ្នាំ ២០៣០។
ប្រតិបត្តិនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍
ម.ប.ស. មានមុខងារសំខាន់ៗចំនួនបួន សម្រាប់ប្រជាពលរដ្ឋ និងសិស្សនៅសហគមន៍ចូលប្រើប្រាស់ កុំព្យូទ័រនិង អ៊ីនធឺណិត និងសម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល និងផ្តល់សេវាប្រៃសណីយ៍ជាដើម។
ទីតាំងមជ្ឈមណ្ឌលរបស់យើង
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា មានគម្រោងសាងសង់ និងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ក្នុងបរិវេណវិទ្យាល័យសាធារណៈនៅទូទាំងប្រទេស ចំនួន ៥៥៨កន្លែង ដែលបច្ចុប្បន្នបានបង្កើតបាន ចំនួន ១៨កន្លែង។
ព័ត៌មាន និង ព្រឹត្តិការណ៍ថ្មីៗ
បន្តធ្វើបច្ចុប្បន្នភាពជាមួយនឹងព័ត៌មានចុងក្រោយបំផុតនៅ ម.ប.ស. ពីការផ្តល់ជូនវគ្គសិក្សាថ្មីដល់ព្រឹត្តិការណ៍សហគមន៍។

ចាប់ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារទទួលបន្ទុកអនុវត្តគម្រោងមជ្ឈមណ្ឌលមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ក្រុមការងារ ម.ប.ស.) នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះទៅកាន់ទីតាំងនៃ ម.ប.ស. ទាំង ១៨ ទីតាំងនៅក្នុងខេត្តតាកែវ
អានបន្ថែម
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលបច្ចេកវិទ្យាឌីជីថល សម្រាប់ថា្នក់ទី១០ និងប្រគល់វិញ្ញ ាបនបត្រជូនទៅកាន់លោកគ្រូ អ្នកគ្រូបង្រៀនមុខវិជ្ជាបច្ចេកវិទ្យាឌីជីថលសម្រាប់ថ្នាក់ទី១០ ចំនួន ៣៥នាក់ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៃវិទ្យាល័យ សុខ អាន ១ឧសភា នៅស្រុកត្រាំកក់ ខេត្តតាកែវ។
អានបន្ថែម
រូបភាព មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា ខេត្តតាកែវ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។
អានបន្ថែម