c.t.c. logo

មុខងាររបស់យើង

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍មានមុខងារចម្បងចំនួន ៤ គឺ (១) បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បង្រៀនជំនាញបច្ចេកវិទ្យាឌីជីថលដោយផ្ទាល់ និងពីចម្ងាយ និងជាសាលប្រជុំ (២) បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្តុះបណ្តាលជំនាញជួសជុលបរិក្ខារបច្ចេកវិទ្យា និងវគ្គខ្លីលើជំនាញបច្ចេកវិទ្យាឌីជីថល ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ (៣) ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) សម្រាប់ផ្តល់សេវាទទួល និងផ្ញើកញ្ចប់អីវ៉ាន់ក្នុង និងក្រៅប្រទេស ព្រមទាំងផ្តល់សេវាផ្សេងៗដល់ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋនៅ សហគមន៍ និង (៤) សាលសាធារណៈ (Public Hall) សម្រាប់ប្រជាពលរដ្ឋនៅសហគមន៍អាចចូលប្រើប្រាស់កុំព្យូទ័រ និងអ៊ុនធឺណិត ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងសេវាសាធារណៈអនឡាញជាដើម។

បន្ទប់កុំព្យូទ័រ

បន្ទប់កុំព្យូទ័រជាកន្លែងសម្រាប់បណ្តុះបណ្តាល ជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងបង្រៀនតាមប្រព័ន្ធអនឡាញដល់សិស្សវិទ្យាល័យសាធារណៈ ក៏ដូចជាសាលប្រជុំ និងសាលបណ្តុះបណ្តាលគ្រូបង្រៀនតាមប្រព័ន្ធអនឡាញ។

home.service.computerlab
home.service.computerlab

បន្ទប់កុំព្យូទ័រត្រូវបំពាក់កុំព្យូទ័រ ទូរទស្សន៍ ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន និងសម្ភារៈបរិក្ខាបច្ចេកវិទ្យាមួយចំនួន តាមតម្រូវការចាំបាច់។

បន្ទប់បណ្តុះបណ្តាល

បន្ទប់បណ្តុះបណ្តាលជាកន្លែងសម្រាប់បណ្តុះបណ្តាលជំនាញឌីជីថលដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលមានបំណងចង់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលដៅផ្សេងៗ។

home.service.trainingroom
home.service.trainingroom

បន្ទប់បណ្តុះបណ្តាលត្រូវបំពាក់កុំព្យូទ័រ និងប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន ព្រមទាំងសម្ភារៈបរិក្ខា បច្ចេកវិទ្យាមួយចំនួន តាមតម្រូវការចាំបាច់។

សាលសាធារណៈ

សាលសាធារណៈជាកន្លែងផ្តល់សេវាអ៊ីនធឺណិតជូនប្រជាជននៅតាមសហគមន៍ ដែលអាចចូលប្រើប្រាស់ ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍នីមួយៗ។

home.service.publichall
home.service.publichall

សាលសាធារណៈត្រូវបំពាក់កុំព្យូទ័រ និងប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន ព្រមទាំងសម្ភារៈបរិក្ខាបច្ចេកវិទ្យាមួយចំនួន តាមតម្រូវការចាំបាច់។

ប៉ុស្តិ៍ប្រៃសណីយ៍

ប៉ុស្តិ៍ប្រៃសណីយ៍ជាកន្លែងសម្រាប់ផ្តល់សេវាទទួល និងផ្ញើកញ្ចប់ឥវ៉ាន់ ព្រមទាំងផ្តល់សេវាផ្សេងៗដល់ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាកន្លែងសម្រាប់ផ្តល់សេវាជួសជុលទូរសព្ទការផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ និងការបំពាក់សម្ភារៈបរិក្ខាឌីជីថល ដូចជា ម៉ាស៊ីនព្រីន ម៉ាស៊ីនហ្វូតូកូពី និងកាមេរ៉ាថតរូប ជាអាទិ៍។

home.service.postoffice
home.service.postoffice