c.t.c. logo
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍គឺជាកាតាលីករជំរុញប្រទេសកម្ពុជាឱ្យមានសង្គមឌីជីថលត្រឹមឆ្នាំ២០៣៥

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍គឺជាកាតាលីករជំរុញប្រទេសកម្ពុជាឱ្យមានសង្គមឌីជីថលត្រឹមឆ្នាំ២០៣៥

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍,

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍គឺជាកាតាលីករជំរុញប្រទេសកម្ពុជាឱ្យមានសង្គមឌីជីថលត្រឹមឆ្នាំ២០៣៥

តាមរយៈការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ជាង ៥៥០កន្លែងនៅក្នុងវិទ្យាល័យទូទាំងប្រទេស ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីតភ្ជាប់គម្លាតឌីជីថលរវាងនៅតាមជនបទ និងទីប្រជុំជន តាមរយៈការសិក្សាតាមប្រព័ន្ធអ៉ីនធឺណិតពីរាជធានីភ្នំពេញ។

អក្ខរកម្មឌីជីថលគឺជាសសរស្តម្ភនៃគំនិតផ្តួចផ្តើមរបស់ ម.ប.ស. ដែលចូលរួមបណ្តុះបណ្តាលមូលដ្ឋានជំនាញឌីជីថលទៅកាន់សិស្សានុសិស្សតាមវិទ្យាល័យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យាឌីជីថល និងអនុវត្តតាមក្របខ័ណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (Digital Media Information Literacy – DMIL Framework) ដោយធានាថាការបណ្តុះបណ្តាលបំពេញតាមស្តង់ដារជាតិ និងអន្តរជាតិ។

ក្រៅពីម៉ោងសិក្សា ម.ប.ស. មានសាលសាធារណៈបើកសម្រាប់សាធារណជនទូទៅដែលរស់នៅក្នុងតំបន់អាចរៀនជំនាញឌីជីថលជាមូលដ្ឋាន ដូចជាការប្រើប្រាស់អ៉ីនធឺណិតដើម្បីស្វែងរកព័ត៌មានទាក់ទងនឹងកសិកម្ម អាជីវកម្ម ទីផ្សារឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការថែទាំសុខភាពជាដើម។

សូមបញ្ជាក់ថា ម.ប.ស. នីមួយៗមានមុខងារសំខាន់ចំនួន ៤ គឺ បន្ទប់កុំព្យូទ័រសម្រាប់សិស្សានុសិស្ស បន្ទប់បណ្ដុះបណ្ដាលសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាននិងបុគ្គលិកប្រតិបត្តិរបស់ ម.ប.ស. សាលសាធារណៈសម្រាប់សាធារណជនទូទៅ និងបុស្តិ៍ប្រៃសណីយ៍។

ម.ប.ស. ទាំងអស់ត្រូវបានបំពាក់ដោយអ៉ីនធឺណិតល្បឿនលឿន ដើម្បីជំរុញដល់សេដ្ឋកិច្ច និងសង្គមឌីជីថល និងផ្លាស់ប្ដូរពលរដ្ឋកម្ពុជាទៅជា “ពលរដ្ឋឌីជីថល”។

ចូលរួមកសាងសហគមន៍ឱ្យកាន់តែរឹងមាំ និងស្វែងយល់បន្ថែមនៅលើគេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។

photo 1 photo 2 photo 3 photo 4 photo 5 photo 6 photo 7 photo 8