ការសាងសង់និងអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center - ម.ប.ស.) មានមុខងារ ៤ គឺ បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្ដុះបណ្ដាលសិស្សានុសិស្សនៅក្នុងវិទ្យាល័យ បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្ដុះបណ្ដាលបុគ្គលិកប្រតិបត្តិនិងប្រជាពលរដ្ឋក្នុងសហគមន៍ ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) សម្រាប់អនុវត្ត និងជំរុញសេវាកម្មបញ្ញើប្រៃសណីយ៍ដោយប្រៃសណីយ៍កម្ពុជា និងសាលសាធារណៈ (Public Hall) សម្រាប់ឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍សិក្សា ប្រជុំ ឬស្រាវជ្រាវអំពីព័ត៌មានផ្សេងៗ។
គិតត្រឹមខែមីនា ឆ្នាំ២០២៦ នេះ គម្រោង ម.ប.ស. មានទីតាំងចំនួន ២១ នៅទូទាំងប្រទេស ដែលផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថល និងផ្តល់សេវាប្រៃសណីយ៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក៏មានគម្រោងក្នុងការសាងសង់ ម.ប.ស. ចំនួន ១០ទីតាំង បន្ថែមនៅក្នុងឆ្នាំនេះ ដើម្បីជំរុញដល់ការធ្វើបរិវត្តកម្មឌីជីថលទូទាំងប្រទេស ស្របតាមផែនទីបង្ហាញ ក្របខណ្ឌអភិវឌ្ឍន៍ជំនាញឌីជីថល។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។

