c.t.c. logo
ការចាប់យកបច្ចេកវិទ្យាឌីជីថលតាមសហគមន៍គឺជាបេសសកម្មរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍

ការចាប់យកបច្ចេកវិទ្យាឌីជីថលតាមសហគមន៍គឺជាបេសសកម្មរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

គម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ដែលនឹងត្រូវសាងសង់នៅគ្រប់វិទ្យាល័យទូទាំងប្រទេសកម្ពុជា មានបេសកកម្មជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល (Tech Adoption) នៅតាមគ្រឹះស្ថានអប់រំសាធារណៈ និងសហគមន៍មូលដ្ឋាន។

ម.ប.ស. មានមុខងារចំនួន ៤ គឺ បន្ទប់កុំព្យូទ័រ (Computer Lab) បន្ទប់បណ្តុះបណ្តាល (Training Room) ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) និងសាលសាធារណៈ (Public Hall) ដែលមានបន្ទប់អ៉ឺនធឺណិតកាហ្វេ (Internet Cafe)។

គិតត្រឹមខែមីនា ឆ្នាំ២០២៦ នេះ គម្រោង ម.ប.ស. (Community Tech Center - CTC) មានទីតាំងចំនួន ២១ នៅទូទាំងប្រទេស ដែលផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថល និងផ្តល់សេវាប្រៃសណីយ៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក៏មានគម្រោងក្នុងការសាងសង់ ម.ប.ស. ចំនួន ១០ទីតាំង បន្ថែមនៅក្នុងឆ្នាំ២០២៦ នេះ​ ដើម្បីជំរុញដល់ការធ្វើបរិវត្តកម្មឌីជីថល ប្រកបដោយបរិយាបន្ន ប្រសិទ្ធភាពខ្ពស់ និងស័កសិទ្ធភាព។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។

photo 1 photo 2 photo 3 photo 4 photo 5 photo 6 photo 7 photo 8