c.t.c. logo
វគ្គបណ្ដុះបណ្ដាលបុគ្គលិកប្រតិបត្តិនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍

វគ្គបណ្ដុះបណ្ដាលបុគ្គលិកប្រតិបត្តិនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

ក្រុមការងារអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ( ម.ប.ស.) បានសហការជាមួយសាលាជំនាន់ថ្មីនៃវិទ្យាព្រះស៊ីសុវត្ថិ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលចំនួនបីវគ្គ លើសៀវភៅមេរៀនបច្ចេកឌីជីថលថ្នាក់ទី១១ ដល់បុគ្គលិកប្រតិបត្តិ (លោកគ្រូ អ្នកគ្រូ បង្រៀនបច្ចេកវិទ្យាឌីជីថល និងលោកគ្រូ អ្នកគ្រូ ជំនួយ និងថែទាំសម្ភារបរិក្ខារបច្ចេកវិទ្យា) មកពី ម.ប.ស. ទាំង ២១ទីតាំង។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងកសាងសមត្ថភាពបច្ចេកវិទ្យាឌីជីថល ដល់បុគ្គលិកប្រតិបត្តិ ឱ្យមានសមត្ថភាព និងជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីបង្រៀនដល់សិស្សានុសិស្សតាមវិទ្យាល័យ សំដៅជំរុញការកសាងមូលដ្ឋានគ្រឹះបច្ចេកវិទ្យាឌីជីថល និងការចាប់យកជំនាញឌីជីថល។

វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាសម្រាប់កម្មវិធីថ្នាក់ទី១១នេះ មានចំនួន ៤ជំពូក និង ៣៣មេរៀន ដែលវគ្គបណ្តុះបណ្តាលចុងក្រោយលើកទី៣ បានបញ្ចប់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាល័យ ហេង សំរិន ព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន សក្តា ជាតំណាង ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអនុវត្តគម្រោង ម.ប.ស.។

សូមជម្រាបជូនថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តពង្រឹងសមត្ថភាពដល់លោកគ្រូអ្នកគ្រូតាមវិទ្យាល័យដែលមាន ម.ប.ស. ដើម្បីធានាថាលោកគ្រូអ្នកគ្រូមានសមត្ថភាព និងគុណវុឌ្ឍគ្រប់គ្រាន់លើចំណេះដឹង និងជំនាញបច្ចេកវិទ្យាឌីជីថល។

photo 1 photo 2 photo 3 photo 4 photo 5 photo 6 photo 7 photo 8 photo 9