c.t.c. logo
បេសកម្មជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលតាមសហគមន៍

បេសកម្មជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលតាមសហគមន៍

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

គម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ដែលនឹងត្រូវសាងសង់នៅគ្រប់វិទ្យាល័យនៃប្រទេសកម្ពុជា មានបេសកកម្មជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅគ្រឹះស្ថានអប់រំសាធារណៈ និងការជំរុញការចាប់យកឌីជីថលនៅសហគមន៍មូលដ្ឋាន ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមគាំទ្រពីរដ្ឋបាលមូលដ្ឋាន។

ម.ប.ស. មានមុខងារចំនួន ៤ គឺ បន្ទប់កុំព្យូទ័រ (Computer Lab) បន្ទប់បណ្តុះបណ្តាល (Training Room) ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) និងសាលសាធារណៈ (Public Hall) ដែលមានបន្ទប់អ៉ឺនធឺណិតកាហ្វេ (Internet Cafe)។

សូមបញ្ជាក់ថាបច្ចុប្បន្ន គម្រោង ម.ប.ស. (Community Tech Center - CTC) មានទីតាំងចំនួន ២១ នៅទូទាំងប្រទេស ដែលផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថល និងផ្តល់សេវាប្រៃសណីយ៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍។

photo 1 photo 2 photo 3 photo 4 photo 5 photo 6 photo 7 photo 8