c.t.c. logo
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ជំរុញដល់ការធ្វើបរិវត្តកម្មឌីជីថលនៅសហគមន៍

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ជំរុញដល់ការធ្វើបរិវត្តកម្មឌីជីថលនៅសហគមន៍

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) បានផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញឌីជីថលដល់សិស្សវិទ្យាល័យ មន្ត្រីរាជការ អាជីវករ កសិករ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ឱ្យបានយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល ដើម្បីទាញយកប្រយោជន៍បម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន ព្រមទាំងអាចស្វែងរកសេវាសាធារណៈរបស់រដ្ឋ តាមប្រព័ន្ធអនឡាញ។

ម.ប.ស. មានមុខងារចំនួន ៤ គឺ បន្ទប់កុំព្យូទ័រ (Computer Lab) បន្ទប់បណ្តុះបណ្តាល (Training Room) ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) និងសាលសាធារណៈ (Public Hall) ដែលមានបន្ទប់អ៉ឺនធឺណិត និងហាងកាហ្វេ (Internet Cafe)។

បច្ចុប្បន្ន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដាក់ឱ្យដំណើរការ ម.ប.ស. នៅទីតាំងចំនួន ២១ នៅទូទាំងប្រទេស ហើយ ក.ប.ទ. ក៏នឹងរៀបចំផែនការសកម្មភាពក្នុងការពង្រាយបន្ថែមផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។

photo 1 photo 2 photo 3 photo 4 photo 5 photo 6 photo 7 photo 8