មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ជំរុញដល់ការធ្វើបរិវត្តកម្មឌីជីថលទូទាំងប្រទេស
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) បានផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញឌីជីថលដល់សិស្សវិទ្យាល័យ មន្ត្រីរាជការ អាជីវករ កសិករ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ឱ្យបានយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល និងចេះប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់ទាញយកប្រយោជន៍បម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន ព្រមទាំងអាចស្វែងរកសេវាសាធារណៈរបស់រដ្ឋ តាមប្រព័ន្ធអនឡាញ។
ម.ប.ស. ក៏បានជំរុញដល់ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថល ហើយក្នុងពេលតែមួយផ្តល់សេវាប្រៃសណីយ៍ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
បច្ចុប្បន្ន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដាក់ឱ្យដំណើរការ ម.ប.ស. នៅទីតាំងចំនួន ២១ នៅទូទាំងប្រទេស ហើយ ក.ប.ទ. ក៏នឹងរៀបចំផែនការសកម្មភាពក្នុងការពង្រាយបន្ថែមផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។

