
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) គឺជាមជ្ឈមណ្ឌលផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញឌីជីថល
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) គឺជាមជ្ឈមណ្ឌលផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញឌីជីថលដល់សិស្សវិទ្យាល័យ មន្ត្រីរាជការ អាជីវករ កសិករ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ឱ្យបានយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល និងចេះប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់ទាញយកប្រយោជន៍បម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន ព្រមទាំងអាចស្វែងរកសេវាសាធារណៈរបស់រដ្ឋ តាមប្រព័ន្ធអនឡាញ ជាដើម។
ម.ប.ស. មានមុខងារចំនួន ៤ គឺ បន្ទប់កុំព្យូទ័រ (Computer Lab) បន្ទប់បណ្តុះបណ្តាល (Training Room) ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) និងសាលសាធារណៈ (Public Hall) ដែលមានបន្ទប់អ៉ឺនធឺណិត និងហាងកាហ្វេ (Internet and Cafe)។
បច្ចុប្បន្ននេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានសាងសង់និងដាក់ឱ្យដំណើរការ ម.ប.ស. នៅទីតាំងចំនួន ២១ នៅទូទាំងប្រទេស ហើយ ក.ប.ទ. ក៏នឹងរៀបចំផែនការសកម្មភាពក្នុងការពង្រាយបន្ថែមផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។

