c.t.c. logo
ឯកឧត្តម ម៉ៅ សិលា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍វាយតម្លៃវិទ្យាល័យទាំង១៤ នៅក្នុងខេត្តតាកែវ ដែលបានដាក់ពាក្យស្នើសុំគម្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.)

ឯកឧត្តម ម៉ៅ សិលា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍វាយតម្លៃវិទ្យាល័យទាំង១៤ នៅក្នុងខេត្តតាកែវ ដែលបានដាក់ពាក្យស្នើសុំគម្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.)

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការ ក.ប.ទ. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍វាយតម្លៃវិទ្យាល័យទាំង១៤ នៅក្នុងខេត្តតាកែវ ដែលបានដាក់ពាក្យស្នើសុំគម្រោងសាងសង់ ម.ប.ស. ដោយមានការអញ្ជើញចូលរួមពីសមាជិកនៃក្រុមការងារ ម.ប.ស. សរុប ១១រូប។

មុននឹងបញ្ចប់ ឯកឧត្តម ម៉ៅ សិលា បានថ្លែងអំណរគុណ ដល់សមាជិកនៃក្រុមការងារទាំង ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ជាពិសេសការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី។

សូមបញ្ជាក់ផងដែរថា ម.ប.ស. (Community Tech Center - CTC) មានទីតាំងចំនួន ១៨ នៅទូទាំងខេត្តតាកែវ គឺជាមជ្ឈមណ្ឌលផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថល និងផ្តល់សេវាប្រៃសណីយ៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។

photo 1 photo 2 photo 3 photo 4 photo 5 photo 6 photo 7