ក្រុមការងារអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) បានចុះជួសជុលខ្សែបណ្ដាញ និងតម្លើងឧបករណ៍ Wireless USB
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,
រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១៩-២៧ ខែមករា ឆ្នាំ២០២៦ នៅវិទ្យាល័យដែលមាន ម.ប.ស. សរុបចំនួន ១៨ទីតាំង លោកស្រី ថន មករា អនុប្រធានក្រុមការងារថែទាំឧបករណ៍ឌីជីថលនិងបណ្ដាញ បានដឹកនាំក្រុមការងារអនុវត្តគម្រោង ម.ប.ស. ចុះទៅដល់ទីតាំងទាំង ១៨ ដើម្បីជួសជុលខ្សែបណ្ដាញ និងតម្លើងឧបករណ៍ Wireless USB នៅក្នុងខេត្តតាកែវ។
តាមការបញ្ជាក់ និងចង្អុលបង្ហាញពីគណៈគ្រប់គ្រងវិទ្យាល័យ និងលោកគ្រូអ្នកគ្រូ នៅតាម ម.ប.ស. ទាំង ១៨ទីតាំង ក្រុមការងារបានធ្វើការពិនិត្យ និងតេស្តខ្សែបណ្ដាញដែលមិនដំណើរការ ព្រមទាំងបានធ្វើការជួសជុលឡើងវិញនូវបណ្ដាញដែលបានខូចសរុបចំនួន ២១សសៃ និងបានធ្វើការតម្លៃ Wireless USD នៅលើកុំព្យូទ័រដែលពុំមានភ្ជាប់ខ្សែបណ្ដាញសម្រាប់ប្រើប្រាស់អ៉ីនធឺណិតចំនួន ៦០គ្រឿង។
សូមបញ្ជាក់ផងដែរថា ម.ប.ស. ដែលសរសេរជាភាសាអង់គ្លេស Community Tech Center (CTC) គឺជាមជ្ឈមណ្ឌលផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថល និងផ្តល់សេវាប្រៃសណីយ៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសដល់សិស្សានុសិស្ស និងសាធារណជនរស់នៅក្នុងមូលដ្ឋាន ក្នុងគោលបំណងជំរុញការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។

