ក្រុមការងារអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) បានជួយរៀបចំបណ្ដុះបណ្ដាលសម្រាប់ថ្នាក់គន្លងវិជ្ជាជី
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅវិទ្យាល័យ សុខ អាន ខ្វាវ លោកស្រី តាន់ សូដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំក្រុមការងារអនុវត្តកម្រោង ម.ប.ស. ចុះទៅដល់ទីតាំងវិទ្យាល័យ ដើម្បីផ្ដល់ជំនួយបច្ចេកទេស ក្រោយពេលដែលបណ្ដាញអ៉ីនធឺណិតមិនបានដំណើរការរយៈពេល ២សប្ដាហ៍មកហើយ។
ដើម្បីជំរុញឱ្យដំណើរការរបស់ ម.ប.ស. មានភាពរលូន ក្រុមការងារអនុវត្តគម្រោង ម.ប.ស. ក៏បានពិនិត្យ និងជួយរៀបចំបន្ទប់បណ្ដុះបណ្ដាលសម្រាប់ថ្នាក់គន្លងវិជ្ជាជីវៈផងដែរ។
សូមបញ្ជាក់ផងដែរថា ម.ប.ស. ដែលសរសេរជាភាសាអង់គ្លេស Community Tech Center (CTC) គឺជាមជ្ឈមណ្ឌលផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថល និងផ្តល់សេវាប្រៃសណីយ៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសដល់សិស្សានុសិស្ស និងសាធារណជនរស់នៅក្នុងមូលដ្ឋាន ក្នុងគោលបំណងជំរុញការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។

