c.t.c. logo
ឯកឧត្តម ម៉ៅ សិលា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារនៃក្រុមការងារអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ក្រុមការងារ ម.ប.ស.)

ឯកឧត្តម ម៉ៅ សិលា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារនៃក្រុមការងារអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ក្រុមការងារ ម.ប.ស.)

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការ ក.ប.ទ. បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារទូទៅនៃក្រុមការងារ ម.ប.ស. ដោយមានការអញ្ជើញចូលរួមពីសមាជិកនៃក្រុមការងារ ម.ប.ស. សរុប ១១រូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារទូទៅនៃអនុក្រុមនីមួយៗ បញ្ហាប្រឈម ដំណោះស្រាយ សំណូមពរផ្សេងៗ និងទិសដៅអនុវត្តបន្ត និងបញ្ហាផ្សេងៗ។ មុននឹងបញ្ចប់ ឯកឧត្តម ម៉ៅ សិលា បានថ្លែងអំណរគុណ ដល់សមាជិកនៃក្រុមការងារទាំង ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ជាពិសេសការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី។

សូមបញ្ជាក់ផងដែរថា ម.ប.ស. ដែលសរសេរជាភាសាអង់គ្លេស Community Tech Center (CTC) មានទីតាំងចំនួន ១៨ នៅទូទាំងខេត្តតាកែវ គឺជាមជ្ឈមណ្ឌលផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថល និងផ្តល់សេវាប្រៃសណីយ៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសដល់សិស្សានុសិស្ស និងសាធារណជនរស់នៅក្នុងមូលដ្ឋាន ក្នុងគោលបំណងជំរុញការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។

photo 1 photo 2 photo 3 photo 4 photo 5