ក្រុមការងារ Sisters of Code បានបន្តការបណ្ដុះបណ្ដាលលើកកម្ពស់អក្ខរកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,
ក្រុមការងារ Sisters of Code បានបន្តការបណ្ដុះបណ្ដាលលើកកម្ពស់អក្ខរកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា
ខេត្តតាកែវ៖ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២៖០០ ដល់ ៤៖៣០នាទីរសៀល ក្រុមការងារ Sisters of Code ចំនួន ៣រូប បានចុះធ្វើការបណ្ដុះបណ្ដាលលើមេរៀនទី១០ ស្ដីពី Wix Website និងការចាប់ផ្ដើមជាមួយបញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Gen AI) នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ចំនួន ៣ទីតាំង រួមមាន វិទ្យាល័យ សុខអាន ត្រាំខ្នារ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី និង វិទ្យាល័យ ហ៊ុន សែន ១ មិថុនា ដែលមានសិស្សានុសិស្សចូលរួមសរុបចំនួន ៣១រូប។
កម្មវិធីបណ្តុះបណ្តាលនេះបានរៀបចំឡេីងក្នុងគោលដៅផ្តល់ការគាំទ្រអាទិភាពដល់សិស្សស្រី ដើម្បីពង្រឹងសមភាពយេនឌ័រតាមរយៈការកសាងសមត្ថភាពបច្ចេកវិទ្យាលឌីជីថល និងជាការរួមចំណែកជំរុញអក្ខរកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា សំដៅពន្លឿនការធ្វើបរិវត្តកម្មឌីជីថលលើជំនាញបច្ចេកវិទ្យា ប្រកបដោយបរិយាបន្ន ចីរភាព និងប្រសិទ្ធភាព។
សូមជម្រាបជូនថា ម.ប.ស. នៅតាមវិទ្យាល័យសាធារណៈ គឺជាចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. លើការអភិវឌ្ឍវិស័យឌីជីថល ដើម្បីបម្រើដល់ការអប់រំទំនើប និងអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅក្នុងមូលដ្ឋាន ទាំងក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលរឹងមាំ និងមានភាពរីកចម្រើននៅក្នុងសហគមន៍ទាំងមូល។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។

