c.t.c. logo
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មានមុខងារស្នូលចំនួន ៤

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មានមុខងារស្នូលចំនួន ៤

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មានមុខងារស្នូលចំនួន ៤

ខេត្តតាកែវ៖ គម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នៅតាមវិទ្យាល័យសាធារណៈចំនួន ១៨ទីតាំង គឺជាចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធជំនួយដល់ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថលនៅថ្នាក់មូលដ្ឋាន ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយប្រកបដោយប្រសិទ្ធភាព សាកសិទ្ធភាព និងការរីកចម្រើន។

ម.ប.ស. មានមុខងារស្នូលចំនួន ៤ គឺ ១.បន្ទប់កុំព្យូទ័រ ២.បន្ទប់បណ្តុះបណ្តាល ៣.ប៉ុស្តិ៍ប្រៃសណីយ៍ និង ៤.សាលសាធារណៈ ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថល និងផ្តល់សេវាឌីជីថលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ជាពិសេសដល់សិស្សានុសិស្ស និងសាធារណជន សំដៅជំរុញការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍។

ក្នុងន័យនេះ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ នឹងអាចចូលរួមក្នុងការងារតាមជំនាញ និងរៀនអំពីបច្ចេកវិទ្យាឌីជីថលដូចជា បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ធុរកិច្ចថ្មីឌីជីថល បុស្ដិ៍ប្រៃសណីយ៍ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។

photo 1 photo 2 photo 3 photo 4 photo 5 photo 6 photo 7