ក្រុមការងារ Sisters of Code បន្តការបណ្ដុះបណ្ដាលដើម្បីលើកកម្ពស់សមភាពយេនឌ័រ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,
ក្រុមការងារ Sisters of Code បន្តការបណ្ដុះបណ្ដាលដើម្បីលើកកម្ពស់សមភាពយេនឌ័រ
ខេត្តតាកែវ៖ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២៖០០នាទី រហូតដល់ ៤៖៣០នាទីរសៀល ក្រុមការងារ Sisters of Code ចំនួន ៣រូប បានចុះធ្វើការបណ្ដុះបណ្ដាលលើមេរៀនទី៦ ស្ដីពី Scratch (Continued) នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ចំនួន ៣ទីតាំង រួមមាន វិទ្យាល័យ សុខអាន ត្រាំខ្នារ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី និង វិទ្យាល័យ ហ៊ុន សែន ១ មិថុនា ដែលមានសិស្សានុសិស្សចូលរួមសរុបចំនួន ២៧រូប។
ការបណ្តុះបណ្តាលនេះបានរៀបចំឡេីងក្នុងគោលដៅផ្តល់អាទិភាពដល់សិស្សស្រី និងពង្រឹងសមភាពយេនឌ័រតាមរយៈការកសាងសមត្ថភាពបច្ចេកវិទ្យាលឌីជីថល និងជាការរួមចំណែកជំរុញអក្ខរកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា សំដៅពន្លឿនការធ្វើបរិវត្តកម្មឌីជីថលលើជំនាញបច្ចេកវិទ្យា ប្រកបដោយបរិយាបន្ន និងចីរភាព។

