c.t.c. logo
ក្រុមការងារ Sisters of Code បានធ្វើការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ចំនួន ៣ទីតាំង

ក្រុមការងារ Sisters of Code បានធ្វើការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ចំនួន ៣ទីតាំង

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

ខេត្តតាកែវ៖ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារ Sisters of Code ចំនួន ៣​រូប បានចុះធ្វើការបណ្ដុះបណ្ដាលលើមេរៀនស្ដីពីសន្តិសុខសាយប័រ (Cybersecurity) នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ចំនួន ៣ទីតាំង រួមមាន វិទ្យាល័យ សុខអាន ត្រាំខ្នារ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី​ និង វិទ្យាល័យ ហ៊ុន សែន ១​ មិថុនា ដែលមានសិស្សានុសិស្សចូលរួមសរុបចំនួន ៣៥រូប ដែលមាននារី ៣៤រូប។

ការបណ្តុះបណ្តាលនេះ​បានរៀបចំឡេីងក្នុងគោលដៅផ្តល់អាទិភាពដល់​សិស្សស្រី និងពង្រឹងសមភាពយេនឌ័រតាមរយៈការកសាងសមត្ថភាពបច្ចេកវិទ្យាលឌីជីថល និងជាការរួមចំណែកជំរុញអក្ខរកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា សំដៅពន្លឿនការធ្វើបរិវត្តកម្មឌីជីថលលើជំនាញបច្ចេកវិទ្យា ប្រកបដោយបរិយាបន្ន និងចីរភាព។

photo 3 photo 4 photo 3 photo 3 photo 4