ក្រុមការងារ Sisters of Code បានធ្វើការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ចំនួន ៣ទីតាំង
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,
ខេត្តតាកែវ៖ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារ Sisters of Code ចំនួន ៣រូប បានចុះធ្វើការបណ្ដុះបណ្ដាលលើមេរៀនស្ដីពីអក្ខរកម្មកុំព្យូទ័រ (Computer Literacy) នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ចំនួន ៣ទីតាំង រួមមាន វិទ្យាល័យ សុខអាន ត្រាំខ្នារ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី និង វិទ្យាល័យ ហ៊ុន សែន ១ មិថុនា ដែលមានសិស្សចូលរួមសរុបចំនួន ៤១ រូប។
ការបណ្តុះបណ្តាលនេះ ធ្វេីឡេីងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមការងារ ម.ប.ស. នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលដៅពង្រឹងសមភាពយេនឌ័រ និងជំរុញអក្ខរកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា សំដៅពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងការបណ្ដុះបណ្ដាលយុវជន និងយុវនារីកម្ពុជាលើជំនាញបច្ចេកវិទ្យា ប្រកបដោយចីរភាព និងបរិយាបន្ន។

