c.t.c. logo
ក្រុមការងារមជ្ឈមណ្ឌលមណ្ឌលបច្ចេកវិទ្យាសហគមន៍ បានចុះអនុស្សារណៈនៃការយោគយល់ជាមួយនឹង Sisters of Code

ក្រុមការងារមជ្ឈមណ្ឌលមណ្ឌលបច្ចេកវិទ្យាសហគមន៍ បានចុះអនុស្សារណៈនៃការយោគយល់ជាមួយនឹង Sisters of Code

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស) បានដឹកនាំក្រុមការងារម.ប.ស. ដើម្បីបានចុះអនុស្សារណៈនៃការយោគយល់ជាមួយនឹងលោកស្រី Rodionova Natalja តំណាងរបស់ Sisters of Code នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ កិច្ចសហប្រតិបត្តិការនេះត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសមភាពយេនឌ័រ និងជំរុញអក្ខរកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា ស្របទៅតាមគោលដៅនិងចំណុចអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សំដៅពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងការបណ្ដុះបណ្ដាលយុវជន និងយុវនារីកម្ពុជាលើជំនាញបច្ចេកវិទ្យា ប្រកបដោយចីរភាព និងបរិយាបន្ន។

photo 3 photo 4 photo 3 photo 4 photo 3 photo 3 photo 3