c.t.c. logo
ក្រុមការងារទទួលបន្ទុកអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះប្រគល់កិច្ចព្រមព្រៀងប្រគល់-ទទួល និងផ្ទៀងផ្ទាត់បញ្ជីសារពើភណ្ឌដើមគ្រា នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ទាំង ១៨ទីតាំង ខេត្តតាកែវ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

ចាប់ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារទទួលបន្ទុកអនុវត្តគម្រោងមជ្ឈមណ្ឌលមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ក្រុមការងារ ម.ប.ស.) នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះទៅកាន់ទីតាំងនៃ ម.ប.ស. ទាំង ១៨ ទីតាំងនៅក្នុងខេត្តតាកែវ ដើម្បី​ប្រគល់កិច្ចព្រមព្រៀងប្រគល់-ទទួល និងផ្ទៀងផ្ទាត់បញ្ជីសារពើភណ្ឌដើមគ្រា ដោយមានការចូលរួមពីសំណាក់តំណាង​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងសាលារៀន គណៈគ្រប់គ្រងសាលារៀន បុគ្គលិកប្រតិបត្តិ ម.ប.ស. លោកគ្រូ អ្នកគ្រូ និងព្រះសង្ឃ ដើម្បីជម្រាបជូនអំពីទស្សនទាននៃការរៀបចំ ម.ប.ស. បេសកកម្មនិងទិសដៅការងារទៅមុខ ព្រមទាំងស្នើសុំឱ្យមានការចូលរួមពីសហគមន៍នៅមូលដ្ឋាន ដើម្បីធានានិរន្តរភាពនៃ ម.ប.ស. នៅតាមវិទ្យាល័យនីមួយៗ។

photo 3 photo 4 photo 3 photo 4 photo 3 photo 3 photo 3 photo 3