
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលនិងប្រគល់វិញ្ញាបនបត្រជូនគ្រូបង្រៀនបច្ចេកវិទ្យាឌីជីថលសម្រាប់ថា្នក់ទី១០ នៅខេត្តតាកែវ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលបច្ចេកវិទ្យាឌីជីថល សម្រាប់ថា្នក់ទី១០ និងប្រគល់វិញ្ញាបនបត្រជូនទៅកាន់លោកគ្រូ អ្នកគ្រូបង្រៀនមុខវិជ្ជាបច្ចេកវិទ្យាឌីជីថលសម្រាប់ថ្នាក់ទី១០ ចំនួន ៣៥នាក់ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៃវិទ្យាល័យ សុខ អាន ១ឧសភា នៅស្រុកត្រាំកក់ ខេត្តតាកែវ។ វគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកវិទ្យាថ្នាក់ទី១០ ត្រូវបានរៀបចំចំនួន ៣លើក រយៈពេលសរុប ១៨ថ្ងៃ ដោយបណ្ដុះបណ្ដាលស្ដីពី ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការយល់ដឹងអំពីមូលដ្ឋានគ្រឹះកុំព្យូទ័រ ការប្រើប្រាស់ Google Doc ការយល់ដឹងនិងការប្រើប្រាស់ Google Slide ការប្រើប្រាស់កម្មវិធី Code.org និងកម្មវិធី Scratch និងការណែនាំអំពីបញ្ញាសិប្បនិម្មិតនិងសន្តិសុខសាយប័រ ជាដើម។