c.t.c. logo

អត្ថបទព័ត៌មាន និង ព្រឹត្តិការណ៍

សូមស្វែងរកព័ត៌មានអាប់ដេតអំពីព្រឹត្តិការណ៍ថ្មីៗ ការប្រមូលផ្តុំ និងសកម្មភាពនៅក្នុងមជ្ឈមណ្ឌល និងការបង្ហាញពីវគ្គសិក្សាដែលនឹងមកដល់ សម័យបណ្តុះបណ្តាល ការប្រជុំសហគមន៍ និងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដែលមានគោលបំណងដើម្បីលើកកម្ពស់ការចូលរួម និងការរៀននៅក្នុងចំណោមសមាជិកសហគមន៍។

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍គឺជាកាតាលីករជំរុញប្រទេសកម្ពុជាឱ្យមានសង្គមឌីជីថលត្រឹមឆ្នាំ២០៣៥

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍គឺជាកាតាលីករជំរុញប្រទេសកម្ពុជាឱ្យមានសង្គមឌីជីថលត្រឹមឆ្នាំ២០៣៥

តាមរយៈការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ជាង ៥៥០កន្លែងនៅក្នុងវិទ្យាល័យទូទាំងប្រទេស ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីតភ្ជាប់គម្លាតឌីជីថលរវាងនៅតាមជនបទ និងទីប្រជុំជន តាមរយៈការសិក្សាតាមប្រព័ន្ធអ៉ីនធឺណិតពីរាជធានីភ្នំពេញ។

អានបន្ថែម

ការសាងសង់និងអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍

ការសាងសង់និងអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center - ម.ប.ស.) មានមុខងារ ៤ គឺ បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្ដុះបណ្ដាលសិស្សានុសិស្សនៅក្នុងវិទ្យាល័យ បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្ដុះបណ្ដាលបុគ្គលិកប្រតិបត្តិនិងប្រជាពលរដ្ឋក្នុងសហគមន៍ ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) សម្រាប់អនុវត្ត និងជំរុញសេវាកម្មបញ្ញើប្រៃសណីយ៍ដោយប្រៃសណីយ៍កម្ពុជា និងសាលសាធារណៈ (Public Hall) សម្រាប់ឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍សិក្សា ប្រជុំ ឬស្រាវជ្រាវអំពីព័ត៌មានផ្សេងៗ។

អានបន្ថែម

ការចាប់យកបច្ចេកវិទ្យាឌីជីថលតាមសហគមន៍គឺជាបេសសកម្មរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍

ការចាប់យកបច្ចេកវិទ្យាឌីជីថលតាមសហគមន៍គឺជាបេសសកម្មរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍

គម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ដែលនឹងត្រូវសាងសង់នៅគ្រប់វិទ្យាល័យទូទាំងប្រទេសកម្ពុជា មានបេសកកម្មជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល (Tech Adoption) នៅតាមគ្រឹះស្ថានអប់រំសាធារណៈ និងសហគមន៍មូលដ្ឋាន។

អានបន្ថែម