Videos & Media
Enjoy our Community Tech Centers (C.T.C) videos! Through engaging tutorials and media content, we highlight the innovative programs available at our C.T.C.s in high schools nationwide. Join us in fostering digital literacy and skills among students, preparing them for the digital age.
នៅក្នុងវីដេអូនេះ ប្អូនៗនឹងបានជួបជាមួយអតីតសិស្សនិទ្ទេស A ផ្ទាល់ កញ្ញា សេង រ័ត្នសេដ្ឋាមុនី ដែលនឹងមកលាតត្រដាងកំហុសឆ្គងលាក់មុខទាំង ៣ យ៉ាងដែលសិស្សភាគច្រើនបានប្រព្រឹត្ត ដែលជាហេតុបណ្តាលឱ្យបាត់បង់ឱកាសមាសក្នុងការទទួលបាននិទ្ទេសល្អ ទោះបីជាខំរៀនខ្លាំងយ៉ាងណាក៏ដោយ។ បន្ថែមពីនេះ ប្អូននឹងទទួលបានឱកាសចូលរួមរៀនសូត្រក្នុងកម្មវិធី "BACII by Bamnang" ដែលនឹងផ្ដល់ជូននូវ៖ 1. យុទ្ធសាស្ត្រសិក្សា៖ គន្លឹះដោះស្រាយលំហាត់ និងការគ្រប់គ្រងពេលវេលាដែលមានប្រសិទ្ធភាពខ្ពស់ 2. គន្លឹះក្នុងការធ្វើវិញ្ញាសា៖ យល់ដឹងពីរបៀបសរសេរនិងដោះស្រាយវិញ្ញាសាដើម្បីទទួលបានពិន្ទុច្រើន និងកាត់បន្ថយកំហុសនានា 3. វគ្គតម្រង់ទិសដោយឥតគិតថ្លៃ៖ ឱកាសចូលរួមរៀនសូត្រជាមួយសិស្សច្បងដែលមានសមត្ថភាពខ្ពស់ ជាអតីតសិស្សនិទ្ទេស A និងជាបេក្ខភាពអាហារូបករណ៍ល្បីៗនៅកម្ពុជា ពីឱកាសអាហារូបករណ៍ វិធីជ្រើសរើសជំនាញ និងវិធីត្រៀមខ្លួនចូលសាកលវិទ្យាល័យជាដើម។ ឈប់រៀនទាំងប្រថុយប្រថានទៀតទៅ! មកផ្លាស់ប្តូររបៀបរៀនសូត្រ និងបង្កើតផែនការយុទ្ធសាស្ត្រដើម្បីទទួលបាននិទ្ទេស A ទាំងអស់គ្នា!
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center - ម.ប.ស.) មានមុខងារ ៤ គឺ៖ ១. បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្ដុះបណ្ដាលសិស្សានុសិស្សនៅក្នុងវិទ្យាល័យ ២. បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្ដុះបណ្ដាលបុគ្គលិកប្រតិបត្តិនិងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ ៣. ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) សម្រាប់អនុវត្ត និងជំរុញសេវាកម្មបញ្ញើប្រៃសណីយ៍គ្រប់គ្រងដោយប្រៃសណីយ៍កម្ពុជា និង ៤. សាលសាធារណៈ (Public Hall) សម្រាប់ឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍សិក្សា ប្រជុំ ឬស្រាវជ្រាវអំពីព័ត៌មានផ្សេងៗ។ គិតត្រឹមខែមីនា ឆ្នាំ២០២៦ នេះ គម្រោង ម.ប.ស. មានទីតាំងចំនួន ២១ នៅក្នុងវិទ្យាល័យនានាទូទាំងប្រទេស។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក៏មានគម្រោងក្នុងការសាងសង់ ម.ប.ស. ចំនួន ១០ទីតាំង បន្ថែមនៅក្នុងឆ្នាំនេះផងដែរ ដើម្បីជំរុញដល់ការធ្វើបរិវត្តកម្មឌីជីថលទូទាំងប្រទេស ស្របតាមផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។ #CTC #technology #posts #telecommunications #digital #MPTC #TechAdoption #CommunityTechCenter #MPTCPress #PhnomPenh #Cambodia
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍បន្តជំរុញប្រទេសកម្ពុជាឱ្យមានសង្គមឌីជីថលត្រឹមឆ្នាំ២០៣៥ តាមរយៈការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ជាង ៥៥០កន្លែង នៅក្នុងវិទ្យាល័យទូទាំងប្រទេស ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីតភ្ជាប់គម្លាតឌីជីថលរវាងជនបទ និងទីប្រជុំជន តាមរយៈការសិក្សាតាមប្រព័ន្ធអ៉ីនធឺណិតពីរាជធានីភ្នំពេញ។ ម.ប.ស. បានចូលរួមបណ្តុះបណ្តាលមូលដ្ឋានជំនាញឌីជីថលទៅកាន់សិស្សានុសិស្សលើផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យាឌីជីថល និងធានាថាការបណ្តុះបណ្តាលបំពេញតាមស្តង់ដារជាតិ និងអន្តរជាតិ ស្របតាមក្របខ័ណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (Digital Media Information Literacy Framework - DMIL)។ ក្រៅពីម៉ោងសិក្សា ម.ប.ស. មានសាលសាធារណៈបើកសម្រាប់សាធារណជនទូទៅដែលរស់នៅក្នុងតំបន់អាចរៀនជំនាញឌីជីថលជាមូលដ្ឋាន ដូចជាការប្រើប្រាស់អ៉ីនធឺណិតដើម្បីស្វែងរកព័ត៌មានទាក់ទងនឹងកសិកម្ម អាជីវកម្ម ទីផ្សារឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការថែទាំសុខភាពជាដើម។ សូមបញ្ជាក់ថា ម.ប.ស. នីមួយៗមានមុខងារសំខាន់ចំនួន ៤ គឺ បន្ទប់កុំព្យូទ័រ បន្ទប់បណ្ដុះបណ្ដាល សាលសាធារណៈ និងបុស្តិ៍ប្រៃសណីយ៍។ ម.ប.ស. ទាំងអស់ត្រូវបានបំពាក់ដោយអ៉ីនធឺណិតល្បឿនលឿន ដើម្បីជំរុញដល់សេដ្ឋកិច្ច និងសង្គមឌីជីថល និងផ្លាស់ប្ដូរពលរដ្ឋទៅជា “ពលរដ្ឋឌីជីថល”។ ចូលរួមកសាងសហគមន៍ឱ្យកាន់តែរឹងមាំ និងស្វែងយល់បន្ថែមនៅលើគេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។
ក្រុមការងារ Sisters of Code បន្តជំរុញការបណ្ដុះបណ្ដាលធនធានមនុស្សឌីជីថលនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ក្រុមការងារ Sisters of Code បាននិងកំពុងបង្កើតកម្មវិធីបណ្តុះបណ្តាល ដើម្បីផ្ដល់ការគាំទ្រជាអាទិភាពដល់សិស្សស្រី ដើម្បីពង្រឹងសមភាពយេនឌ័រតាមរយៈការកសាងសមត្ថភាពបច្ចេកវិទ្យាលឌីជីថល និងជាការរួមចំណែកជំរុញអក្ខរកម្មឌីជីថលនៅតាមមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល។ តាមរយៈគម្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ជាង ៥៥០កន្លែងនៅក្នុងវិទ្យាល័យទូទាំងប្រទេស ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីតភ្ជាប់គម្លាតឌីជីថលរវាងនៅតាមជនបទ និងទីប្រជុំជន តាមរយៈការសិក្សាតាមប្រព័ន្ធអ៉ីនធឺណិតពីរាជធានីភ្នំពេញ។ ក្រៅពីម៉ោងសិក្សា ម.ប.ស. មានសាលសាធារណៈបើកសម្រាប់សាធារណជនទូទៅដែលរស់នៅក្នុងតំបន់អាចរៀនជំនាញឌីជីថលជាមូលដ្ឋាន ដូចជាការប្រើប្រាស់អ៉ីនធឺណិតដើម្បីស្វែងរកព័ត៌មានទាក់ទងនឹងកសិកម្ម អាជីវកម្ម ទីផ្សារឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការថែទាំសុខភាពជាដើម។ សូមជម្រាបជូនថា ម.ប.ស. ទាំងអស់ត្រូវបានបំពាក់ដោយអ៉ីនធឺណិតល្បឿនលឿន ដើម្បីជំរុញដល់សេដ្ឋកិច្ច និងសង្គមឌីជីថល និងផ្លាស់ប្ដូរពលរដ្ឋកម្ពុជាទៅជា “ពលរដ្ឋឌីជីថល”។ ចូលរួមកសាងសហគមន៍ឱ្យកាន់តែរឹងមាំ និងស្វែងយល់បន្ថែមនៅលើគេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) បាននិងកំពុងផ្ដល់ឱកាសដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ឱ្យទទួលបានចំណេះដឹង និងជំនាញបច្ចេកវិទ្យាឌីជីថល។ មុខងារមួយរបស់ ម.ប.ស. គឺសាលាសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋរបស់នៅក្នុងសហគមន៍ដែលបានប្រើប្រាស់កុំព្យូទ័រ និងអ៉ីនធឺណិត ដើម្បីស្វែងរកព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម អាជីវកម្ម និងសេវាសាធារណៈ សំដៅរួមចំណែកបន្ថែមក្នុងការបង្ហាញពីអត្ថប្រយោជន៍នៃពលរដ្ឋឌីជីថល និងលើកស្ទួយជីវភាពរស់នៅប្រកបដោយប្រសិទ្ធភាពខ្ពស់។ ស្របតាមយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី១ គោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១-២០៣៥ ម.ប.ស. បានផ្លាស់ប្តូររបៀបទំនាក់ទំនងទៅរកឌីជីថល កាត់បន្ថយគម្លាតឌីជីថល និងចូលរួមបណ្តុះបណ្តាលធនធានមនុស្សឌីជីថល។ ចូលរួមកសាងសហគមន៍ឱ្យកាន់តែរឹងមាំ និងស្វែងយល់បន្ថែមនៅលើគេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។ #CTC #technology #posts #telecommunications #digital #MPTC #TechAdoption #DigitalSkillDevelopmentRoadmap #DigitalSkills #CommunityTechCenter #MPTCPress #PhnomPenh #Cambodia
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) បាននិងកំពុងផ្ដល់ឱកាសដល់សិស្សានុសិស្សឱ្យទទួលបានចំណេះដឹង និងជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីចូលរួមធ្វើបរិវត្តកម្មឌីជីថលនៅក្នុងសហគមន៍របស់ពួកគេ។ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៅក្នុងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ឆ្នាំ២០២៤-២០២៨ ជាពិសេស នៅដំណាក់កាលទី ១ ម.ប.ស. បានពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ធ្វើបរិវត្តកម្មឌីជីថល និងគាំទ្រដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការអប់រំផ្នែកឌីជីថល។ ម.ប.ស. បាននិងកំពុងពង្រឹងសមត្ថភាពអប់រំនិងកម្មវិធីសិក្សា និងបង្កើនស្តង់ដានិងភាពទាក់ទាញក្នុងវិស័យឌីជីថល សម្រាប់សិស្សានុសិស្ស ហើយក៏ជាយុទ្ធសាស្ត្រមួយក្នុងការទាក់ទាញសិស្សឆ្នើម និងជំរុញមូលធនមនុស្សនៅក្នុងផ្នែកទាំង ៧ ដូចមាននៅក្នុងក្របខណ្ឌសមត្ថភាពជំនាញឌីជីថលកម្ពុជានៃផែនទីបង្ហាញផ្លូវ រួមមាន (១) ទំនាក់ទំនង លក់ និងទីផ្សារឌីជីថល (២) ទិន្នន័យនិងបញ្ញាសិប្បនិម្មិត (៣) អភិបាលកិច្ចទិន្នន័យ (៤) ហេដ្ឋរចនាសម្ព័ន្ធឌីជីថល (៥) នវានុវត្តន៍ឌីជីថលនិងសហគ្រិនភាព (៦) សុសវែរនិងកម្មវិធីកុំព្យូទ័រ និង (៧) សន្តិសុខសាយប័រ។ ចូលរួមកសាងសហគមន៍ឱ្យកាន់តែរឹងមាំ និងស្វែងយល់បន្ថែមនៅលើគេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។ #CTC #technology #posts #telecommunications #digital #MPTC #TechAdoption #DigitalSkillDevelopmentRoadmap #DigitalSkills #CommunityTechCenter #MPTCPress #PhnomPenh #Cambodia
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) បាននិងកំពុងផ្ដល់ឱកាសដល់សិស្សានុសិស្សឱ្យទទួលបានចំណេះដឹងដែលពួកគេត្រូវការ ដើម្បីរីកចម្រើននៅក្នុងពិភពលោកដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័សនេះ។ តាមរយៈការបណ្តុះបណ្តាល និងកម្មវិធីសិក្សាលើជំនាញឌីជីថល សិស្សានុសិស្ស និងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍អាចបង្កើនទំនុកចិត្តប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការអប់រំ ការងារ និងជីវិតប្រចាំថ្ងៃ។ លើសពីកន្លែងសិក្សា ម.ប.ស. បានជួយដល់ការតភ្ជាប់និងការច្នៃប្រឌិត កាត់បន្ថយគម្លាតឌីជីថល និងផ្ដល់គំនិត និងឱកាសការងារជាច្រើននៅក្នុងសហគមន៍។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏មានគម្រោងក្នុងការសាងសង់ ម.ប.ស. ចំនួន ១០ទីតាំង បន្ថែមនៅក្នុងឆ្នាំនេះ ដើម្បីជំរុញដល់ការធ្វើបរិវត្តកម្មឌីជីថលទូទាំងប្រទេស ស្របតាមផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥។ ចូលរួមកសាងសហគមន៍ឱ្យកាន់តែរឹងមាំ និងស្វែងយល់បន្ថែមនៅលើគេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។ #CTC #technology #posts #telecommunications #digital #MPTC #TechAdoption #CommunityTechCenter #MPTCPress #PhnomPenh #Cambodia
ដោយមើលឃើញអំពីសារៈសំខាន់នៃសមភាពយេនឌ័រក្នុងការអប់រំតាមប្រព័ន្ធឌីជីថលក្រុមការងារអនុវត្តគម្រោង ម.ប.ស. បានសហការជាមួយនឹងក្រុមការងារ Sisters of Code ដើម្បីផ្តល់សិទ្ធិដល់កុមារី និងយុវនារីកម្ពុជា តាមរយៈការអប់រំផ្នែកឌីជីថល និងបច្ចេកវិទ្យាដែលមានគុណភាពខ្ពស់ និងមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។ ក្រុមការងារ Sisters of Code មានគំនិតផ្តួចផ្តើមលុបបំបាត់ឧបសគ្គចំពោះការចូលរួមសម្រាប់ក្មេងស្រី និងយុវនារីនៅទូទាំងប្រទេសកម្ពុជា ដោយធានាថាសកម្មភាពទាំងអស់ស្របតាមយុទ្ធសាស្ត្រ និងគោលដៅសមភាពយេនឌ័ររបស់រដ្ឋាភិបាល។ គិតត្រឹមបច្ចុប្បន្ន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានសាងសង់និងដាក់ឱ្យដំណើរការ ម.ប.ស. នៅទីតាំងចំនួន ២១ នៅទូទាំងប្រទេស ហើយ ក.ប.ទ. ក៏នឹងរៀបចំផែនការសកម្មភាពក្នុងការពង្រាយបន្ថែមផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។ #CTC #technology #education #postviralシ #postalservice #telecommunications #DigitalTransformation #MPTC #communitytechcenter #mptcpress #phnompenh #Cambodia
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។ #ctc #technology #posts #telecommunications #digital #MPTC #CommunityTechCenter #MPTCPress #PhnomPenh #Cambodia
សិស្សនៅតំបន់ជនបទក្នុងខេត្តតាកែវ កំពុងប្រែក្លាយខ្លួនទៅជា អ្នកជំនាញលើវិស័យឌីជីថល សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។ #ctc #technology #posts #telecommunications #digital #MPTC #CommunityTechCenter #MPTCMedia #MPTCPress #PhnomPenh #Cambodia
ពិតជាអស្ ចារ្យណាស់ចំពោះទិដ្ឋភាពនៃការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងវីដេអូនេះ ដែលជាចលនានៃបេះដូងខ្មែរស្រលាញ់ជាតិ គាំទ្ររាជរដ្ឋាភិបាល និងផ្តល់កម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីការពារជាតិមាតុភូមិ។ សាមគ្គីភាពនេះគឺជាយុទ្ធសាស្ត្រសន្តិវិធី ដ៏មុតស្រួចបំផុត ដើម្បីបំបាក់មហិច្ឆតាទុច្ចរិតនានា និងបង្ហាញពិភពលោកឱ្យឃើញថា ខ្មែររួបរួម ខ្មែរខ្លាំង! #គន់មេីលទៅមេឃ #mptc #digital #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
ខេត្តតាកែវ៖ ក្រុមការងារ Sisters of Code បានចុះធ្វើការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ចំនួន ៣ទីតាំង រួមមាន វិទ្យាល័យ សុខអាន ត្រាំខ្នារ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី និង វិទ្យាល័យ ហ៊ុន សែន ១ មិថុនា ដែលមានសិស្សានុសិស្សចូលរួមសរុបនៅវគ្គបញ្ចប់ចំនួន ៣៥រូប។ កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡេីងក្នុងគោលដៅផ្តល់ការគាំទ្រអាទិភាពដល់សិស្សស្រី ដើម្បីពង្រឹងសមភាពយេនឌ័រតាមរយៈការកសាងសមត្ថភាពបច្ចេកវិទ្យាលឌីជីថល និងជាការរួមចំណែកជំរុញអក្ខរកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា។ សូមជម្រាបជូនថា ម.ប.ស. គឺជាចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើការអភិវឌ្ឍវិស័យឌីជីថល ដើម្បីបម្រើដល់ការអប់រំទំនើប និងអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅតាមមូលដ្ឋាន ទាំងក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលរឹងមាំ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។ #ctc #technology #posts #telecommunications #digital #MPTC #CommunityTechCenter #MPTCMedia #MPTCPress #PhnomPenh #Cambodia #SistersofCode
ថ្នាលរាជរដ្ឋាភិបាល FormKH ជាកម្មវិធីបង្កើតទម្រង់បែបបទ (Form) អនឡាញដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់......
ថ្នាលរាជរដ្ឋាភិបាល FormKH ជាកម្មវិធីបង្កើតទម្រង់បែបបទ (Form) អនឡាញដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតទម្រង់បែបបទផ្ទាល់ខ្លួនសម្រាប់គោលបំណងផ្សេងៗ ដូចជាការស្ទង់មតិ ការចុះឈ្មោះ ការប្រមូលមតិកែលម្អ និងច្រើនទៀត។ ជាមួយនឹងកម្មវិធីបង្កើតទម្រង់បែបបទនេះ អ្នកប្រើប្រាស់អាចបង្កើត និងកែសម្រួលទម្រង់បែបបទបានយ៉ាងងាយស្រួល ដោយមិនចាំបាច់មានជំនាញសរសេរកូដ ឬរចនាណាមួយឡើយ ហើយក៏អាចដាក់បញ្ចូល (Integrate) ជាមួយកម្មវិធី និងវេទិកាផ្សេងទៀតសម្រាប់ការប្រមូល និងការវិភាគទិន្នន័យផងដែរ។ សូមជម្រាបជូនថា រាល់ការឆ្លើយតបទម្រង់បែបបទទាំងអស់ត្រូវបានបម្លែង (Encrypt end-to-end) ដែលមានន័យថាភាគីទីបី រួមទាំង FormKH នឹងមិនអាចចូលប្រើ ឬមើលទិន្នន័យទម្រង់បែបបទរបស់អ្នកបានទេ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។ #CTC #technology #posts #telecommunications #digital #MPTC #CommunityTechCenter #MPTCMedia #MPTCPress #PhnomPenh #Cambodia #FormKH
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ផ្ដល់ឱកាស និងលើកកម្ពស់ជំនាញឌីជីថលដល់សិស្សានុសិស្សនៅតាមវិទ្យាល័យ ខេត្តតាកែវ៖ គម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នៅតាមវិទ្យាល័យសាធារណៈចំនួន ១៨ទីតាំង គឺជាចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធជំនួយដល់ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថលនៅថ្នាក់មូលដ្ឋាន ទាំងក្នុងសាលារៀន និងសហគមន៍ទូទៅ ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយប្រកបដោយប្រសិទ្ធភាព សាកសិទ្ធភាព និងការរីកចម្រើន។ ម.ប.ស. ត្រូវបានរៀបចំឡើងដើម្បីផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថល និងផ្តល់សេវាឌីជីថលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ជាពិសេសដល់សិស្សានុសិស្ស និងសាធារណជន សំដៅជំរុញការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍។ ក្នុងន័យនេះ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ នឹងអាចចូលរួមក្នុងការងារតាមជំនាញ និងរៀនអំពីបច្ចេកវិទ្យាឌីជីថលដូចជា បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ធុរកិច្ចថ្មីឌីជីថល បុស្ដិ៍ប្រៃសណីយ៍ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។ ដោយមានការគាំទ្រនិងការសហការពីក្រសួងអប់រំ យុវជន និងកីឡា គម្រោង ម.ប.ស. ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងនៅខេត្តតាកែវ ដោយមានមុខងារស្នូលចំនួន ៤ គឺ ១) បន្ទប់កុំព្យូទ័រ ២) បន្ទប់បណ្តុះបណ្តាល ៣) ប៉ុស្តិ៍ប្រៃសណីយ៍ និង ៤) សាលសាធារណៈ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។ #CTC #technology #training #posts #telecommunications #digital #MPTC #CommunityTechCenter #Media #Press #PhnomPenh #Cambodia #MoU #SistersofCode
ក្រុមការងារអង្គការ Sisters of Code បន្តការបណ្ដុះបណ្ដាលដើម្បីលើកកម្ពស់សមភាពយេនឌ័រ ខេត្តតាកែវ៖ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២៖០០ ដល់ ៤៖៣០នាទីរសៀល ក្រុមការងារ Sisters of Code ចំនួន ៣រូប បានចុះធ្វើការបណ្ដុះបណ្ដាលលើមេរៀនទី៦ ស្ដីពី Scratch (Clone, Variable and Conditionals) នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ចំនួន ៣ទីតាំង រួមមាន វិទ្យាល័យ សុខអាន ត្រាំខ្នារ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី និង វិទ្យាល័យ ហ៊ុន សែន ១ មិថុនា ដែលមានសិស្សានុសិស្សចូលរួមសរុបចំនួន ៣៦រូប។ កម្មវិធីបណ្តុះបណ្តាលនេះបានរៀបចំឡេីងក្នុងគោលដៅផ្តល់ការគាំទ្រអាទិភាពដល់សិស្សស្រី ដើម្បីពង្រឹងសមភាពយេនឌ័រតាមរយៈការកសាងសមត្ថភាពបច្ចេកវិទ្យាលឌីជីថល និងជាការរួមចំណែកជំរុញអក្ខរកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា សំដៅពន្លឿនការធ្វើបរិវត្តកម្មឌីជីថលលើជំនាញបច្ចេកវិទ្យា ប្រកបដោយបរិយាបន្ន និងចីរភាព។ សូមជម្រាបជូនផងដែរថា ការបង្កើត ម.ប.ស. នៅតាមវិទ្យាល័យសាធារណៈ គឺបញ្ជាក់អំពីចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. លើការអភិវឌ្ឍវិស័យឌីជីថល ដើម្បីបម្រើដល់ការអប់រំទំនើប និងអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅក្នុងមូលដ្ឋាន ទាំងក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលរឹងមាំ និងមានភាពរីកចម្រើននៅក្នុងសហគមន៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។ #CTC #technology #training #posts #telecommunications #digital #MPTC #CommunityTechCenter #Media #Press #PhnomPenh #Cambodia #MoU #SistersofCode
កម្មវិធី «១០០ដុល្លារ Startup» គាំទ្រអាជីវកម្មខ្នាតតូចនៅតាមសហគមន៍ ខេត្តតាកែវ៖ ជាគម្រោងថ្មីមួយទៀត ក្រុមការងារអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ក្រុមការងារ ម.ប.ស.) បានរៀបចំនិងបានអនុវត្តសាកល្បងនូវ កម្មវិធី «១០០ដុល្លារ Startup» ដើម្បីគាំទ្រអាជីវកម្មខ្នាតតូចនៅតាមសហគមន៍ ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំង ៤ របស់ ម.ប.ស. រួមមាន ១) បន្ទប់កុំព្យូទ័រ ២) បន្ទប់បណ្តុះបណ្តាល ៣) ប៉ុស្តិ៍ប្រៃសណីយ៍ និង ៤) សាលសាធារណៈ។ កម្មវិធីនេះ មានគោលបំណងគាំទ្រដល់អាជីវកម្មដែលមានសក្តានុពលនៅក្នុងសហគមន៍ រួមមាន ការអភិវឌ្ឍផលិតផលនិងម៉ាក ការរៀបចំវេចខ្ចប់ ការពង្រឹងស្តង់ដា ការផ្ដល់ជំនួយផ្សេងៗដល់អាជីវកម្មខ្នាតតូច និងការតភ្ជាប់អាជីវកម្មនៅមូលដ្ឋានជាមួយប្រព័ន្ធអេកូឡូស៊ីនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។ គិតមកត្រឹមពេលនេះ ក្រុមការងារបានស្វែងរក តាមដាន និងគាំទ្រដល់អាជីវកម្មជាច្រើនដូចជា អាជីវកម្មផលិតស្រាព្រីងនិងស្រាស្វាយ កសិដ្ឋានចិញ្ចឹមនិងបង្កាត់កូនបង្កង សិប្បកម្មផលិតហូល សហគមន៍ចំប៉ាព្រៃផ្តៅដែលមានការផលិតសំពត់ហូល មាន់ បន្លៃ ស្រាស និងនំក្រៀប និងសហគ្រាសផលិតប្រេងកូឡានិងប្រេងខ្យល់ ជាដើម។ ដើម្បីជំរុញអក្ខរកម្មឌីជីថល និងការចាប់យកឌីជីថលនៅក្នុងសហគមន៍ ក្រុមការងារ ម.ប.ស. បានជ្រើសរើសក្រុមនិស្សិតចំនួន ៩នាក់ មកពីសាកលវិទ្យាល័យដៃគូរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាកលវិទ្យាល័យផ្សេងៗ ដើម្បីតាមដាន វាយតម្លៃ និងអនុវត្តគម្រោងនេះ ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងស័ក្តសិទ្ធិភាព។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។ #CTC #technology #training #posts #telecommunications #digital #MPTC #CommunityTechCenter #Media #Press #PhnomPenh #Cambodia #MoU #100dollarStartup #DigitalStartup #Startup
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ផ្ដល់ឱកាស និងជំនាញឌីជីថលដល់សិស្សានុសិស្សកម្រិតវិទ្យាល័យ ខេត្តតាកែវ៖ គម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នៅតាមវិទ្យាល័យសាធារណៈចំនួន ១៨ទីតាំង គឺចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. លើការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធជំនួយដល់ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថលនៅថ្នាក់មូលដ្ឋាន ទាំងក្នុងសាលារៀន និងសហគមន៍ទូទៅ ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយប្រកបដោយប្រសិទ្ធភាព សាកសិទ្ធភាព និងការរីកចម្រើន។ ម.ប.ស. ត្រូវបានរៀបចំឡើងដើម្បីផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថល និងផ្តល់សេវាឌីជីថលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ជាពិសេសដល់សិស្សានុសិស្ស និងសាធារណជន សំដៅជំរុញការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍។ ដោយមានការគាំទ្រនិងការសហការពីក្រសួងអប់រំ យុវជន និងកីឡា គម្រោង ម.ប.ស. ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងនៅខេត្តតាកែវ ដោយមានមុខងារស្នូលចំនួន ៤ គឺ ១) បន្ទប់កុំព្យូទ័រ ២) បន្ទប់បណ្តុះបណ្តាល ៣) ប៉ុស្តិ៍ប្រៃសណីយ៍ និង ៤) សាលសាធារណៈ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។ #CTC #technology #training #posts #telecommunications #digital #MPTC #CommunityTechCenter #Media #Press #PhnomPenh #Cambodia #MoU #SistersofCode
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍មានមុខងារសំខាន់ៗចំនួន ៤ ខេត្តតាកែវ៖ គម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នៅតាមវិទ្យាល័យសាធារណៈចំនួន ១៨ទីតាំង គឺចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. លើការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធជំនួយដល់ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថលនៅថ្នាក់មូលដ្ឋាន ទាំងក្នុងសាលារៀន និងសហគមន៍ទូទៅ ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយប្រកបដោយប្រសិទ្ធភាព សាកសិទ្ធភាព និងការរីកចម្រើន។ ម.ប.ស. ត្រូវបានរៀបចំឡើងដើម្បីផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថល និងផ្តល់សេវាឌីជីថលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ជាពិសេសដល់សិស្សានុសិស្ស និងសាធារណជន សំដៅជំរុញការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍។ ដោយមានការគាំទ្រនិងការសហការពីក្រសួងអប់រំ យុវជន និងកីឡា គម្រោង ម.ប.ស. ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងនៅខេត្តតាកែវ ដោយមានមុខងារស្នូលចំនួន ៤ គឺ ១) បន្ទប់កុំព្យូទ័រ ២) បន្ទប់បណ្តុះបណ្តាល ៣) ប៉ុស្តិ៍ប្រៃសណីយ៍ និង ៤) សាលសាធារណៈ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។ #CTC #technology #training #posts #telecommunications #digital #MPTC #CommunityTechCenter #Media #Press #PhnomPenh #Cambodia #MoU #SistersofCode
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការចាប់យកឌីជីថលនៅក្នុងសហគមន៍ និងជំរុញការធ្វើបរិវត្តកម្មឌីជីថល ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារទទួលបន្ទុកគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) បានចុះទៅកាន់វិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គព្រះស្ដេច ស្រុកសំរោង ខេត្តតាកែវ ដើម្បីសម្ភាសន៍ និងផ្ដល់ការលើកទឹកចិត្ត រួមទាំងប្រាក់ឧបត្ថម្ត ដល់សិស្សឈ្មោះ មួង សំណាង ដែលមានអាយុ ១៥ឆ្នាំ ស្ថិតនៅភូមិឈើទាល ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ កុមារា មួង សំណាង មានបងប្អូនបង្កើតចំនួន ៣នាក់ ស្រី ២នាក់ ជាកូនច្បងដែលមានឱពុកម្តាយជាកសិករ។ សព្វថ្ងៃ សំណាង រៀននៅថ្នាក់ទី៨C នៃវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គព្រះស្តេច ស្រុកសំរោង ខេត្តតាកែវ។ តាំងពីកំណើតមក សំណាង ពិការដៃទាំងពីរ ប៉ុន្តែគាត់មានភាពឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រ។ ទោះបីថ្នាក់ទី៨ មិនមានមេរៀនបច្ចេកវិទ្យាឌីជីថល សំណាង បានខំព្យាយាមតស៊ូចូលរៀនថ្នាក់បច្ចេកវិទ្យាព័ត៌មាននៅក្នុង ម.ប.ស ក្រៅម៉ោងសិក្សា ហើយគាត់គឺជាសិស្សដែលមានការអត់ធ្មត់ ទោះបីពុំមានដៃទាំងពីរ ក៏គាត់អាចសរសរអក្សរបាន និងចុចលើក្តារចុចរបស់កុំព្យូទ័របានយ៉ាងល្អ។ សូមជម្រាបជូនថា គម្រោង ម.ប.ស. នៅតាមវិទ្យាល័យសាធារណៈ គឺចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. លើការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថលនៅថ្នាក់មូលដ្ឋាន ទាំងក្នុងសាលារៀន និងសហគមន៍ទូទៅ ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលភាពរឹងមាំ និងមានការរីកចម្រើន។ ដោយមានការគាំទ្រនិងការសហការពីក្រសួងអប់រំ យុវជន និងកីឡា គម្រោង ម.ប.ស. ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងនៅខេត្តតាកែវ ដោយមានមុខងារស្នូលចំនួន ៤ គឺ ១) បន្ទប់កុំព្យូទ័រ ២) បន្ទប់បណ្តុះបណ្តាល ៣) ប៉ុស្តិ៍ប្រៃសណីយ៍ និង ៤) សាលសាធារណៈ។ #CTC #technology #training #posts #telecommunications #digital #MPTC #CommunityTechCenter #Media #Press #PhnomPenh #Cambodia #MoU #SistersofCode
ក្រុមការងារ Sisters of Code បានធ្វើការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ចំនួន ៣ទីតាំង ខេត្តតាកែវ៖ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២៖០០នាទី រហូតដល់ ៤៖៣០នាទីរសៀល ក្រុមការងារ Sisters of Code ចំនួន ៣រូប បានចុះធ្វើការបណ្ដុះបណ្ដាលលើមេរៀនស្ដីពី Code.org នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ចំនួន ៣ទីតាំង រួមមាន វិទ្យាល័យ សុខអាន ត្រាំខ្នារ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី និង វិទ្យាល័យ ហ៊ុន សែន ១ មិថុនា ដែលមានសិស្សានុសិស្សចូលរួមសរុបចំនួន ៣៨រូប។ ការបណ្តុះបណ្តាលនេះបានរៀបចំឡេីងក្នុងគោលដៅផ្តល់អាទិភាពដល់សិស្សស្រី និងពង្រឹងសមភាពយេនឌ័រតាមរយៈការកសាងសមត្ថភាពបច្ចេកវិទ្យាលឌីជីថល និងជាការរួមចំណែកជំរុញអក្ខរកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា សំដៅពន្លឿនការធ្វើបរិវត្តកម្មឌីជីថលលើជំនាញបច្ចេកវិទ្យា ប្រកបដោយបរិយាបន្ន និងចីរភាព។ #CTC #technology #training #posts #telecommunications #digital #MPTC #CommunityTechCenter #Media #Press #PhnomPenh #Cambodia #MoU #SistersofCode
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មានតួនាទីសំខាន់ក្នុងការកសាងពលរដ្ឋឌីជីថល និងជំរុញការធ្វើចាប់យកឌីជីថលនៅ...
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មានតួនាទីសំខាន់ក្នុងការកសាងពលរដ្ឋឌីជីថល និងជំរុញការធ្វើចាប់យកឌីជីថលនៅក្នុងសហគមន៍ រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថល និងផ្តល់សេវាឌីជីថលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ជាពិសេសដល់សិស្សានុសិស្ស និងសាធារណជន សំដៅជំរុញការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានយកចិត្តទុកដាក់ជាខ្លាំងក្នុងការពង្រឹងធនធានមនុស្សឌីជីថល ដែលជាហេតុដែលក្រសួងបានផ្ដល់សេវាអុីនធឺណិតឱ្យបានកាន់តែទូលំទូលាយ ដើម្បីជំរុញការចាប់យកឌីជីថលនៅក្នុងសហគមន៍។ #Cambodia #TikTok #digital #digitaltransformation #technology #communitytechcenter #school #highschool #students #skills #digitaltools #digitalskills #education #post #mptc #CTC
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មានតួនាទីសំខាន់ក្នុងការកសាងពលរដ្ឋឌីជីថល និងជំរុញការធ្វើចាប់យកឌីជីថលនៅ...
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មានតួនាទីសំខាន់ក្នុងការកសាងពលរដ្ឋឌីជីថល និងជំរុញការធ្វើចាប់យកឌីជីថលនៅក្នុងសហគមន៍ ភ្នំពេញ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ត្រូវបានរៀបចំឡើងដើម្បីជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលមកប្រើប្រាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ក្នុងស្មារតីនេះ ការពង្រឹងធនធានមនុស្ស គឺជាកត្តាមួយយ៉ាងសំខាន់ ដើម្បីធានាថា ប្រជាពលរដ្ឋអាចស្វែងរកចំណូលបន្ថែមតាមប្រព័ន្ធអុីនធឺណិត ឬថ្នាលបច្ចេកវិទ្យា សំដៅលើកជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ #Cambodia #TikTok #digital #digitaltransformation #technology #communitytechcenter #school #highschool #students #skills #digitaltools #digitalskills #education #post #mptc #CTC
ខេត្តតាកែវ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស. ) ត្រូវបានរៀបចំឡើងដើម្បីជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលមកប្រើប្រាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ក្នុងស្មារតីនេះ សៀវភៅគោលការណ៍ប្រតិបត្តិសម្រាប់ ម.ប.ស. បានធានាថាមុខងារ ម.ប.ស. អាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពក្នុងការបណ្តុះបណ្តាល និងតម្រូវការថ្មីៗរបស់សិស្ស និងប្រជាពលរដ្ឋនៅក្នុងសហគមន៍។ #Cambodia #digital #digitaltransformation #technology #communitytechcenter #school #highschool #students #skills #digitaltools #digitalskills #post #education #mptc #CTC
ខេត្តតាកែវ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មានមុខងារសំខាន់ៗចំនួនបួនសម្រាប់ប្រជាពលរដ្ឋ និងសិស្សនៅសហគមន៍ចូលប្រើប្រាស់ រួមមាន បន្ទប់កុំព្យូទ័រ បន្ទប់បណ្តុះបណ្តាល ប៉ុស្ដិ៍ប្រៃសណីយ៍ និងសាលសាធារណៈ ដើម្បីបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាឌីជីថល និងផ្តល់សេវាប្រៃសណីយ៍ជាដើម។ ចង់ដឹងថាសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមានការផ្លាស់ប្ដូរប្រសើរយ៉ាងណាខ្លះ ទស្សនាវីដេអូនេះទាំងអស់គ្នា។ #cambodia #digitalisation #digitaltransformation #technology #communitycentre #school #highschool #students #skills #digitaltools #digitalskills #post #telecommunications #mptc #CommunityTechCenter
























