




Community Tech Center
Empowering communities through technology and innovation
About Community Tech Center
The Ministry of Post and Telecommunications, in collaboration with the Ministry of Education, Youth, and Sports, aims to enhance digital literacy in Cambodia through the establishment of 558 Community Tech Centers (C.T.C.s). The C.T.C.s are envisioned as hubs for digital knowledge and training, equipped with computer labs, training rooms, internet cafes, and postal offices. These centers, to be built in high schools across the country, are part of a broader initiative to foster a digital citizenry and workforce. By providing digital services and education, the Ministry hopes all high school students will have a base in digital science and technology by 2030.
Videos & Media
Enjoy our Community Tech Centers (C.T.C) videos! Through engaging tutorials and media content, we highlight the innovative programs available at our C.T.C.s in high schools nationwide. Join us in fostering digital literacy and skills among students, preparing them for the digital age.
គម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍លើកតម្កើនអក្ខរកម្មឌីជីថល មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់គម្លាតឌីជីថលរវាងជនបទ និងទីប្រជុំជន តាមរយៈការសិក្សាតាមប្រព័ន្ធអ៉ីនធឺណិតពីរាជធានីភ្នំពេញ។ ម.ប.ស. បានចូលរួមបណ្តុះបណ្តាលមូលដ្ឋានជំនាញឌីជីថលទៅកាន់សិស្សានុសិស្សលើផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនិងបច្ចេកវិទ្យាឌីជីថល និងធានាថាការបណ្តុះបណ្តាលបានបំពេញតាមស្តង់ដារជាតិ និងអន្តរជាតិ ស្របតាមក្របខ័ណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ស្របតាមផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។ ម.ប.ស. មាន ៤មុខងារ គឺ (១) បន្ទប់កុំព្យូទ័រ (២) បន្ទប់បណ្តុះបណ្តាល (៣) ប៉ុស្តិ៍ប្រៃសណីយ៍ (៤) សាលសាធារណៈ។ បច្ចុប្បន្ន ម.ប.ស. មានទីតាំងចំនួន ២១ នៅក្នុងវិទ្យាល័យនានាទូទាំងប្រទេស ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏មានគម្រោងក្នុងការសាងសង់ ម.ប.ស. ចំនួន ១១ទីតាំង បន្ថែមនៅក្នុងឆ្នាំនេះ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលទូទាំងប្រទេស។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។ #CTC #technology #posts #telecommunications #digital #MPTC #TechAdoption #CommunityTechCenter #MPTCPress #PhnomPenh #Cambodia
គម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍បន្តជំរុញការអភិវឌ្ឍទៅកាន់សង្គមឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល តាមរយៈការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ដើម្បីតភ្ជាប់គម្លាតឌីជីថលរវាងជនបទ និងទីប្រជុំជន តាមរយៈការសិក្សាតាមប្រព័ន្ធអ៉ីនធឺណិតពីរាជធានីភ្នំពេញ។ ម.ប.ស. បានចូលរួមបណ្តុះបណ្តាលមូលដ្ឋានជំនាញឌីជីថលទៅកាន់សិស្សានុសិស្សលើផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនិងបច្ចេកវិទ្យាឌីជីថល និងធានាថាការបណ្តុះបណ្តាលបានបំពេញតាមស្តង់ដារជាតិ និងអន្តរជាតិ ស្របតាមក្របខ័ណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (Digital Media Information Literacy Framework - DMIL)។ ម.ប.ស. មាន ៤ មុខងារ គឺ (1) បន្ទប់កុំព្យូទ័រ សម្រាប់បណ្ដុះបណ្ដាលសិស្សានុសិស្សនៅក្នុងវិទ្យាល័យ (2) បន្ទប់បណ្តុះបណ្តាល សម្រាប់បណ្ដុះបណ្ដាលបុគ្គលិកប្រតិបត្តិនិងប្រជាពលរដ្ឋនៅក្នុងសហគមន៍ (3) ប៉ុស្តិ៍ប្រៃសណីយ៍ សម្រាប់ជំរុញសេវាកម្មបញ្ញើប្រៃសណីយ៍គ្រប់គ្រងដោយប្រៃសណីយ៍កម្ពុជា (4) សាលសាធារណៈ សម្រាប់ឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍សិក្សា ប្រជុំ ឬស្រាវជ្រាវអំពីព័ត៌មានផ្សេងៗ។ បច្ចុប្បន្ន ម.ប.ស. មានទីតាំងចំនួន ២១ នៅក្នុងវិទ្យាល័យនានាទូទាំងប្រទេស។ ក.ប.ទ. ក៏មានគម្រោងក្នុងការសាងសង់ ម.ប.ស. ចំនួន ១០ទីតាំង បន្ថែមនៅក្នុងឆ្នាំនេះ ដើម្បីជំរុញដល់ការធ្វើបរិវត្តកម្មឌីជីថលទូទាំងប្រទេស ស្របតាមផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។ #CTC #technology #posts #telecommunications #digital #MPTC #TechAdoption #CommunityTechCenter #MPTCPress #PhnomPenh #Cambodia
នៅក្នុងវីដេអូនេះ ប្អូនៗនឹងបានជួបជាមួយអតីតសិស្សនិទ្ទេស A ផ្ទាល់ កញ្ញា សេង រ័ត្នសេដ្ឋាមុនី ដែលនឹងមកលាតត្រដាងកំហុសឆ្គងលាក់មុខទាំង ៣ យ៉ាងដែលសិស្សភាគច្រើនបានប្រព្រឹត្ត ដែលជាហេតុបណ្តាលឱ្យបាត់បង់ឱកាសមាសក្នុងការទទួលបាននិទ្ទេសល្អ ទោះបីជាខំរៀនខ្លាំងយ៉ាងណាក៏ដោយ។ បន្ថែមពីនេះ ប្អូននឹងទទួលបានឱកាសចូលរួមរៀនសូត្រក្នុងកម្មវិធី "BACII by Bamnang" ដែលនឹងផ្ដល់ជូននូវ៖ 1. យុទ្ធសាស្ត្រសិក្សា៖ គន្លឹះដោះស្រាយលំហាត់ និងការគ្រប់គ្រងពេលវេលាដែលមានប្រសិទ្ធភាពខ្ពស់ 2. គន្លឹះក្នុងការធ្វើវិញ្ញាសា៖ យល់ដឹងពីរបៀបសរសេរនិងដោះស្រាយវិញ្ញាសាដើម្បីទទួលបានពិន្ទុច្រើន និងកាត់បន្ថយកំហុសនានា 3. វគ្គតម្រង់ទិសដោយឥតគិតថ្លៃ៖ ឱកាសចូលរួមរៀនសូត្រជាមួយសិស្សច្បងដែលមានសមត្ថភាពខ្ពស់ ជាអតីតសិស្សនិទ្ទេស A និងជាបេក្ខភាពអាហារូបករណ៍ល្បីៗនៅកម្ពុជា ពីឱកាសអាហារូបករណ៍ វិធីជ្រើសរើសជំនាញ និងវិធីត្រៀមខ្លួនចូលសាកលវិទ្យាល័យជាដើម។ ឈប់រៀនទាំងប្រថុយប្រថានទៀតទៅ! មកផ្លាស់ប្តូររបៀបរៀនសូត្រ និងបង្កើតផែនការយុទ្ធសាស្ត្រដើម្បីទទួលបាននិទ្ទេស A ទាំងអស់គ្នា!
Operations of Community Tech Center
C.T.C. offer four main functions for citizens and students in the community, like accesses to computers and the Internet, as well as training programming in digital skills and postal services.
Latest News and Events
Stay updated with the latest happenings at Community Tech Center. From new course offerings to community events, there's always something exciting on the horizon.

Celebrating the Birthday of His Majesty King Norodom Sihamoni, King of the Kingdom of Cambodia. We respectfully wish His Majesty good health, happiness, strength, and longevity. This is achieved through online learning connected from Phnom Penh.
Read MoreThrough the establishment of more than 550 Community Technology Centers (CTCs) in high schools across the country, the Ministry of Post and Telecommunications is building digital infrastructure to bridge the digital divide between rural and urban areas. This is achieved through online learning connected from Phnom Penh.
Read MoreThe Community Tech Center (CTC) comprises four main functions, including a Computer Lab for training high school students, a Training Room for capacity building of operational staff and community members, a Post Office to facilitate and promote postal services operated by Cambodia Post, and a Public Hall that provides a space for students and community members to study, hold meetings, and conduct research on various topics.
Read More